ចំណងជើងអត្ថបទ៖ គ្រួសារដែលស្នាក់នៅកន្លែងដែលមានការបាញ់ប្រហារទ្រង់ទ្រាយធំ បានស្វែងរកជំនួយពីសាធារណជនដើម្បីផ្លាស់ទីលំនៅថ្មី បន្ទាប់ពីមានការប៉ះទង្គិចផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ។

The+Hou+family+residence+was+the+scene+of+a+bloody+mass+shooting+that+took+place+Oct.+29.+The+family+is+seeking+the+public%27s+help+in+raising+funds+to+relocate+to+a+new+home+following+the+traumatic+event.
Back to Article
Back to Article

ចំណងជើងអត្ថបទ៖ គ្រួសារដែលស្នាក់នៅកន្លែងដែលមានការបាញ់ប្រហារទ្រង់ទ្រាយធំ បានស្វែងរកជំនួយពីសាធារណជនដើម្បីផ្លាស់ទីលំនៅថ្មី បន្ទាប់ពីមានការប៉ះទង្គិចផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរ។

The Hou family residence was the scene of a bloody mass shooting that took place Oct. 29. The family is seeking the public's help in raising funds to relocate to a new home following the traumatic event.

Image taken from the Hou family GoFundMe page

Hang on for a minute...we're trying to find some more stories you might like.

Email This Story

លោក ហ៊ូ និងក្រុមគ្រួសារ បានស្នាក់នៅផ្ទះរបស់ពួកគាត់ ដែលស្ថិតនៅលើផ្លូវបំបែកលេខ ៧ និង Temple រយៈពេល១២ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីបានជួបប្រទះនឹងការបាញ់ប្រហារដ៏ធំ ដែលបានកើតឡើងនៅមុខផ្ទះរបស់ពួកគាត់ ដែលមានមិត្តភក្តិ​ និងមនុស្សជាទីស្រលាញ់ របស់ពួកគាត់ត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើង ដែលមិនទាន់ត្រូវបានគេចាប់ខ្លួន ក្រុមគ្រួសារ​​លោក ហ៊ូ កំពុងស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើការផ្លាស់ទីលំនៅទៅ​កន្លែង​​​មួយ​​ផ្សេងទៀតជាអចិន្រ្តៃយ៍។

យោងតាមប៉ូលីសប្រចាំទីក្រុងឡុងប៊ិច មនុស្ស ១២ នាក់ត្រូវបានគេបាញ់ និងក្នុង​ចំណោម​​នោះមានមនុស្សចំនួន ៣នាក់បានស្លាប់ រួមមាន Maurice Poe Jr. អាយុ ២៥ ឆ្នាំរស់នៅ​ទីក្រុងឡុងប៊ិច (Long Beach) Melvin Williams II អាយុ ៣៥ឆ្នាំ​រស់នៅ​ទីក្រុង​ហ្គាដឺណា(Gardena) និង Ricardo Torres អាយុ ២៨ឆ្នាំរស់នៅ ទីក្រុងអិងហ្គលវុដ (Inglewood)។

ប៉ូលីសបាននិយាយថាហេតុការណ័ដែលបានកើតឡើងនេះមិនជាប់ទាក់ទងទៅនឹងក្រុម
ក្មេងទំនើងទេ ហើយចំណែកមូលហេតុនៃការបាញ់ប្រហារវិញក៏មិនទាន់ត្រូវបានគេដឹងដែរ នៅពេលនេះ។

យោងតាមគេហទំព័រ GoFundMe របស់លោកហ៊ូ និងក្រុមគ្រួសារហេតុការណ័នៃការ​បាញ់​ប្រហារនេះបានដក់ជាប់នៅក្នុងការចងចាំរបស់លោក ចាន់ចិន្តា ហ៊ូ
(Chanchena Hou) ​ដែលបានធ្វើអោយលោកមានការឈឺចាប់ និងបានប៉ះទង្គិចផ្លូវចិត្ត របស់លោក និងក្រុមគ្រួសាររបស់លោកដែលមានសមាជិក ៦នាក់យ៉ាងខ្លាំង។ ជាក្រុម គ្រួសារដែលមានប្រាក់ចំណូលទាប លោកហ៊ូបានធ្វើការពេញម៉ោងជាអ្នកថែទាំមនុស្ស ចាស់ជរាពីរនាក់ ដែលម្នាក់ក្នុងចំណោមនោះជាអ្នកជំងឺវង្វេងស្មារតី និងត្រូវការពឹងផ្អែក យ៉ាងខ្លាំងលើការថែទាំរបស់លោក។ លោក ចាន់ចិន្តា ក៏ជាប្តីនិងឪពុករបស់កូនពីរនាក់ ផងដែរ។

កម្មវិធីរៃអង្គាសថវិកានេះត្រូវបានរៀបចំឡើងដោយ រាជ លីនដា(Reach Linda) តាំងនាមអោយក្រុមគ្រួសារ លោក ហ៊ូ ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយកាត់ បន្ថយភាពតានតឹងខាងផ្លូវចិត្ត និងដើម្បី “ជួយសំរាលដល់ការចំណាយប្រចាំថ្ងៃរបស់ ក្រុមគ្រួសារលោក ហ៊ូ (ចំណាយលើការផ្ញើឥវ៉ាន់ និងការស្នាក់នៅបណ្តោះអាសន្ន។ល។)”

ដើម្បីមើល GoFundMe សូមចុចត្រង់នេះ